LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

អ្នកគ្រប់គ្រង

"នៅក្នុងវិស័យការងារ កម្មករពិតជាមិនអាចខ្វះបាននូវតំណាងសហជីពឯករាជ្យ ដែលធ្វើការងារយ៉ាងពិតប្រាកដ សម្រាប់ការការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករនិយោជិត"។

លោក ប៉ាវ ស៊ីណា

ប្រធាន

លោក ប៉ាវ ស៊ីណា បានបង្កើតសម្ព័ន្ធសហជីពចលនាកម្មករនៅ ឆ្នាំ ២០១០។ CUMW គឺជាអង្គការមូលដ្ឋានមួយ ដែលមានគោលបំណងលើកកម្ពស់ជីវភាពរបស់កម្មករទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីកម្មករវិស័យកាត់ដេរ ដល់វិស័យសំណង់ និងរហូតដល់កម្មករក្នុងវិស័យសេវាកម្ម។ លោក បានតស៊ូដោយមិននឿយហត់ ចាប់តាំងពីពេលនោះមក ដើម្បីការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយទទួលបានជោគជ័យក្នុងការនាំមកនូវការផ្លាស់ប្តូរនៅទូទាំងប្រទេស។​
Telephone: 012 263 543

"ជាការរំពឹងទុក​ នៅពេលអនាគត​ សម្ព័ន្ធសហជីព​ចលនាកម្មករ នឹង​ក្លាយជាគ្រឹះមួយដ៏​រឹងមាំសម្រាប់កម្មក​រនៅក្នុងប្រទេសក​ម្ពុជា ហើយ​ជាពិសេសជាម្លប់ដ៏​ត្រជាក់របស់ស្រ្តី​នៅកម្ពុជាឱ្យមាន​ភាពក្លាហាន និង​ចូលរួមចលនា​សហជីពគ្រប់​សកម្មភាព ដោយ​មានការទទួលស្គា​ល់ពីស្ថាប័នជាតិនិ​ងអន្តរជាតិ។"

លោកស្រី សាន់ សុផា

អនុប្រធាន

លោកស្រី សាន់ សុផា មកពីខេត្តព្រៃវែង បានចូលបម្រើការងារនៅ CUMW ក្នុងខែមិថុនា ឆ្នាំ២០១០ ជាមេដឹកនាំមូលដ្ឋាន។ លោកស្រី ក៏ជាសមាជិកនៃគណៈកម្មាការស្ត្រីផងដែរ ដែលបានលើកទឹកចិត្ត និងគាំទ្រលោកស្រី ក្នុងការឈរឈ្មោះជាអនុប្រធាន CUMW ហើយនៅថ្ងៃទី២៩ ខែមេសាឆ្ នាំ២០២០ លោកស្រី ត្រូវបានជ្រើសរើសជាផ្លូវការជាអនុប្រធាន។
Telephone: 081 46 77 55

"ចក្ខុវិស័យរបស់ខ្ញុំគឺថា CUMW នឹងក្លាយជាស្ថាប័នមួយ ដែលពោរពេញដោយធនធានមនុស្សដើ ម្បីបំពេញបេសកកម្មរបស់ខ្លួន និងទទួលបានការគាំទ្រកាន់តែច្រើនពីកម្មករ និយោជិត និងអ្នកពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិនាពេលអនាគតដ៏ខ្លីខាងមុខនេះ"។

លោក ព្រាប មុន្នីសុវណ្ណ

អគ្គលេខាធិការ

លោក ព្រាប មុនីសុវណ្ណ មកពីខេត្តកំពត បានចូលបម្រើការងារនៅ CUMW ចាប់តាំងពីឆ្នាំ២០១០។ លោក គឺជាអគ្គលេខាធិការនៃ CUMW និងទទួលបន្ទុកផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ។ លោកបានក្លាយជាសមាជិកសកម្មក្នុងការអភិវឌ្ឍន៍ CUMW តាំងពីដើមមក ហើយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិតនៅកម្ពុជា។
Telephone: 016 87 2004

"សម្រាប់ថ្ងៃអនាគត​ សម្ព័ន្ធសហជីព​ចលនាកម្មករ គឺជា​ស្ថាប័នមួយដ៏រឹងមាំ​ សម្រាប់ជួយ​ការពារសិទ្ធិកម្មករ​នៅកម្ពុជា"

លោក ទួន សារ៉ែន

អគ្គហេរញ្ញិក

លោក ទួន សារ៉ែន អគ្គហេរញ្ញិកនៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មក​ពី​ខេត្ត​កំពង់ស្ពឺ។ លោក បានចូលមករួមរស់ជាមួយអស្ថាប័នចាប់តាំងឆ្នាំ២០១០។ ពេលទំនេរ លោកមានចំណូលចិត្ដធ្វើដំណើរ និងស្វែងរកព័ត៌មាន។
Telephone: 087 79 78 66

បុគ្គលិក

"ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរដែល CUMW សម្រេចបាននាពេលកន្លងមក ហើយសង្ឃឹមថានៅពេលអនាគត CUMW នឹងក្លាយជាផ្ទះដ៏កក់ក្ដៅ សម្រាប់កម្មករទាំងអស់"។

អ្នកស្រី កេន ឆេងឡាង

មន្ត្រី

លោកស្រី កេន ឆេងឡាង ជាមេដឹកនាំការងារកម្ពុជា ដែលបានធ្វើសកម្មភាពលើការកែលម្អលក្ខខណ្ឌការងារ ការដំឡើងប្រាក់ឈ្នួល និងការគោរពសិទ្ធិការងារតាំងពីឆ្នាំ ១៩៩៧។ លោកស្រី ក៏មានការយកចិត្តទុកដាក់ ចំពោះសមភាពយេនឌ័រ មូលនិធិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

"CUMW បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាមទារឱ្យមានការកែលម្អលក្ខខណ្ឌការងារ និងចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការសេរីភាពនៃចលនា សម្រាប់សហជីពរបស់យើង"។

លោក លី ហួរ

មន្ត្រី

លោក លី ហួរ ជា​អ្នក​បក​ប្រែ​ភាសាចិននៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។ លោកបានចូលបម្រើការងារនៅ CUMW ចាប់តាំងពីឆ្នាំ២០១៤ ។ មុន​ពេលចូល​រួម​ជាមួយ​ចលនា​សហជីព លោក លី ហួរ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែងក្នុង​រាជធានី​ភ្នំពេញ។

"នៅពេលអនាគត ខ្ញុំគិតថា CUMW នឹងក្លាយជាស្ថាប័នសហជីព ដែលមិនត្រឹមតែល្បីល្បាញក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិផងដែរ"។

លោក ម៉ូវ ម៉ារ៉ា

មន្ត្រី

លោក ម៉ូវ ម៉ារ៉ា បានចូលបម្រើការងារនៅ CUMW ចាប់តាំងពីឆ្នាំ២០១៦។ បច្ចុប្បន្នលោកទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ លោក ម៉ារ៉ា មកពីខេត្តកំពង់ធំ ហើយស្រលាញ់យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងសមភាពយេនឌ័រ។

“យើងទាំងអស់គ្នាចង់ឃើញកម្មករនិយោជិតគ្រប់រូបស្វែងយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ ហើយប្រើប្រាស់វាតាមរយៈយន្តការរបស់រដ្ឋាភិបាល និងធានាបាននូវលក្ខខណ្ឌការងារកាន់តែប្រសើរ”។

លោក ព្រុំ ប៊ុនថន

មន្ត្រី

លោក ព្រំ ប៊ុនថន មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយលោកបានចូលមករួមរស់ជាមួយសម្ព័ន្ធសហជីពចលនាកម្មករ ចាប់តាំងពីឆ្នាំ២០១៤ ដោយរូបលោក​ បម្រើការងារជាមន្រ្តីអនុវត្ដគម្រោង និងជាមន្រ្តីអប់រំ ។


"CUMW គឺនៅទីនេះ ដើម្បីជួយផ្លាស់ប្ដូរលក្ខខណ្ឌការងារនៃការរំលោភសិទ្ធិរបស់និយោជក និងទទួលបានការការពារសិទ្ធិស្របច្បាប់របស់កម្មករនិយោជិតនៅកម្ពុជាទាំងអស់គ្នា"។

លោក សុខ ខេមរា

មន្ត្រី

លោក សុខ ខេមរា បានចូលជាសមាជិកនៃសម្ព័ន្ធសហជីពចលនាកម្មករ ចាប់តាំងពីឆ្នាំ២០១៦។ លោក ខេមរា មកពីខេត្តស្វាយរៀង ហើយលោកទទួលបន្ទុកការងារមន្រ្តី។

"សម្រាប់ទស្សន:​របស់ខ្ញុំចំពោះ​ CUMW នៅថ្ងៃ​ខាងមុខនឹងនៅតែ​បន្តសកម្មភាព​ ទាមទារសិទ្ធិនិង​ផលប្រយោជន៍ស្រប​ច្បាប់ជូនកម្មករ​និយោជិត។"

លោក ស៊ុត ចិត្រ

មន្ត្រី

Sot លោក សុត ចិត្ដ មកពីខេត្តតាកែវ លោកបានចូលជាមន្រ្តីនៃសម្ព័ន្ធសហជីពចលនាកម្មករ ចាប់តាំងពីឆ្នាំ២០១០។ បច្ចុប្បន្នលោកជាមន្ត្រីដោះស្រាយវិវាទរបស់ស្ថាប័ន ដែលលោកមានបន្ទុកជួយកម្មករដោះស្រាយបញ្ហាជាមួយនិយោជក។

“ខ្ញុំ​គិត​ថា សម្ព័ន្ធសហជីពចលនា​កម្មករ ​នឹង​ក្លាយ​ជា​សហជីព​ដ៏​រឹងមាំ​ទាំងលើឆាកជាតិ និង​អន្តរជាតិ”។

លោក យឿន យឿង

មន្ត្រី

លោក យឿន យឿង មកពីខេត្តកំពង់ធំ និងធ្វើការងារជាមន្ត្រីនៃសម្ព័ន្ធសហជីពចលនាកម្មករក្នុងក្រុងភ្នំពេញ ដែលលោកបានរស់នៅ និងធ្វើការតាំងពីឆ្នាំ២០១៤។  

"CUMW នឹងក្លាយជាស្ថាប័នឯករាជ្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា និងមានស្តង់ដារមួយនៅក្នុងអង្គការរបស់ខ្លួន ដើម្បីជួយកម្មករ និងសមាជិក ក្នុងការដោះស្រាយវិវាទការងារឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព"។

លោក ប៊ុន សុធី

មន្ត្រី

លោក ប៊ុន សុធី បានចូលរួមជាសមាជិកសសម្ព័ន្ធហជីពចលនាកម្មករក្នុងឆ្នាំ២០១៧។ លោកមកពីខេត្តព្រៃវែង ហើយបច្ចុប្បន្នធ្វើការជាអ្នកសម្របសម្រួលប្រចាំខេត្តបន្ទាយមានជ័យ ហើយលោកក៏មានតួនាទីជាមន្ត្រីចងក្រងផងដែរ។

"នៅថ្ងៃអនាគត នាងខ្ញុំនៅតែ​ចូលរួមជាមួយ សម្ព័ន្ធសហជីព​ចលនាកម្មករ ធ្វើ​ជាបុគ្គលិកបណ្ដុះប​ណ្ដាលសម្រាប់កម្ម​ករប្រកបដោយស​មធម៌ និងមានការ​គាំទ្រពីកម្មករសមា​ជិកកាន់តែខ្លាំង។"

អ្នកស្រី ហេង រដ្ឋី

មន្ត្រី

លោកស្រី ហេង រិទ្ធី បានចូលធ្វើការនៅ CUMW ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមជាមន្ត្រីសម្របសម្រួលនៅក្នុងសម្ព័ន្ធសហជីពចលនាកម្មករ ទទួឡបន្ទុកដោះស្រាយវិវាទការងារនៅក្នុងរោងចក្រក្នុងខេត្តព្រៃវែង។

LOGO CUMW
Copyright © 2023 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram