LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

22/01/2023

ថ្នាក់ដឹកនាំ និងមន្រ្តីនៃសម្ព័ន្ធសហជីពចលនាកម្មករ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ខួប ១៩ឆ្នាំ

ភ្នំពេញ៖ លោក ព្រាប មុន្នីសុវណ្ណ អគ្គលេខាធិការនៃសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្រ្តីនៃសម្ព័ន្ធសហជីពចលនាកម្មករ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ១៩ឆ្នាំមុន។

លោក ព្រាប មុន្នីសុវណ្ណ ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធនេះ បានលើកឡើងថា "យើងទាំងអស់គ្នាគោរពដឹងគុណលោក ជា វិជ្ជា ដែលជាវីរៈកម្មករ ដែលលោកបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ដការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករនយោជិតនៅកម្ពុជា"។

លោកបន្ដថា "យើងចង់បង្ហាញពីវីរៈភាពដ៏អង់អាចរបស់លោក ដែលលោកតែងតែជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អនុវត្ដនូវការងារសមរម្យ នេះហើយជាបុព្វហេតុ ដែលរូបលោកបានពុះពារ ត្រួសត្រាយផ្លូវឲ្យពួកយើងទាំងអស់គ្នា ទទួលបាននូវសិទ្ធិសេរីភាព សិទ្ធិការងាររបស់បងប្អូនកម្មករនិយោជិត"។

ថ្នាក់ដឹកនាំ មន្រ្តី ព្រមទាំងសមាជិក សមាជិការនៃសម្ព័ន្ធសហជីពចលនាកម្មករ ក៏ដូចជាសហជីព និងអង្គការសង្គមស៊ីវិលផ្សេងទៀត តែងតែប្រារព្ធខួបលោក ជា វិជ្ជា ជារៀងរាល់ឆ្នាំ ពោលគឺនៅថ្ងៃទី២២ ខែមករា ជាថ្ងៃដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

គួរបញ្ជាក់ថា លោក ជា វិជ្ជា ប្រធានសហជីពសេរី កម្មករកម្ពុជា ត្រូវបាន ខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់ មួយរំពេច នៅនឹងកន្លែង ខណៈដែលលោក កំពុងឤនសារព័ត៌មាន នៅក្នុង តូបលក់កាសែតមួយ ជាប់នឹង របងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤។

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram