LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

13/01/2023

ជំនួបទ្វេភាគីរវាង CUMW និងអង្គការ ANSA ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងស្ថាប័នទាំងពីរ

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសរបស់សម្ព័ន្ធសហជីពចលនាកម្មករ ដឹកនាំដោយលោក ព្រាប មុន្នីសុវណ្ណ អគ្គលេខាធិការសហភាពចលនាកម្មករកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ បានជួបពិភាក្សាការងារជាមួយនាយកប្រតិបត្ដិអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា ហៅកាត់ថា (ANSA) លោកបណ្ឌិត សន ជ័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការទ្វេភាគី។

ជំនួបនេះដែរ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការរវាងស្ថាប័នទាំងពីរ ជាពិសេសពង្រឹងសមត្ថភាពរបស់ក្រុមការងារបច្ចេកទេសនៃសម្ព័ន្ធសហជីពចលនាកម្មរ និងធ្វើយ៉ាងឲ្យសម្ព័ន្ធសហជីពចលនាកម្មករ ក្លាយអង្គការវិជ្ជាជីវៈសង្គមស៊ីវិលមួយនៅកម្ពុជា។

គួរបញ្ជាក់ថា អង្គការ ANSA និងសម្ព័ន្ធសហជីពចលនាកម្មករ បានបង្កើតទំនាក់ទំនងល្អជាមួយចាប់តាំងឆ្នាំ២០២០ ដោយបានផ្លាស់ប្ដូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ហើយភាគីទាំងពីរបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការទ្វេភាគីបន្ថែមទៀតផងដែរ។

នៅក្នុងជំនួបនេះដែរលោក ព្រាប មុន្នីសុវណ្ណ បានលើកឡើងថា ជំនួបនេះជាការពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃសម្ព័ន្ធសហជីពចលនាកម្មករ ដោយសារតែការផ្លាស់ប្ដូរបរិបទការងារនាសម័យកាលឧស្សាហកម្ម ៤.០។

លោកបន្ដថា " ការរៀនសូត្រ ការពង្រឹងសមត្ថភាព ប្រៀបបានដូចជាការហូបបាយដូចជាគ្នាដែរ ហេតុនេះមិនថាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិកសម្ព័ន្ធសហជីពចលនាកម្មករទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យសមស្របនឹងបរិបទការងារនាពេលបច្ចុប្បន្ន"។

លោកបានវាយតម្លៃខ្ពស់សម្រាប់កិច្ចប្រជុំនេះ ដោយបានប្ដេជ្ញាចិត្ដថា "សម្ព័ន្ធសហជីពចលនាកម្មករទាំងមូល ប្ដេជ្ញាអនុវត្ដនូវរាល់ចំណុច ដែលយើងបានជជែកគ្នា ដើម្បីឲ្យទទួលបានលទ្ធផលជាក់ស្ដែងតែម្ដង"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram