LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

29/01/2023

មេសហជីព នៅតែយល់ថា EBA និង GSP នៅតែមានសារៈសំខាន់ សម្រាប់កម្ពុជា

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP នៅតែមានសារៈសំខាន់ខ្លាំង សម្រាប់ប្រទេសកម្ពុជា ដោយផ្ទុយពីការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលថា ទោះបីកម្ពុជាគ្មាន EBA និង GSP ក៏ដោយ ប៉ុន្ដែការនាំចេញទំនិញរបស់កម្ពុជា ទៅក្រៅប្រទេសនៅតែមានការកើនឡើង។

លោក ប៉ាវ ស៊ីណា បានសម្ដែងការសោកស្ដាយ ចំពោះការលើកឡើងរបស់លោក វង្សី វិស្សុត ដែលថា ទោះបីជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ក៏កម្ពុជានៅតែមិនស្លាប់នោះថា "ខ្ញុំគិតថា រឿងនេះមិនគួរត្រូវបានលើកយកមកនិយាយនោះទេ ពីព្រោះថាបច្ចុប្បន្ននេះ កម្មករកាត់ដេរជិត ១លាននាក់នៅក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូប រួមទាំងពលរដ្ឋទទួលផលដោយប្រយោលមានរហូតដល់ជាង ២លាននាក់ឯណោះ"។

លោកបានលើកឡើងថា "ដូច្នេះប្រសិនបើយើងគ្មាន EBA និង GSP យើងចង់សួរថា រហូតមកដល់ម៉ោងនេះ មានអ្នកវិនិយោគប៉ុន្មាន ដែលគេមកវិនិយោគនៅស្រុកខ្មែរ អញ្ចឹងហើយដោយសារប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ ដែលជួយបង្កើតការងារដល់ពលរដ្ឋ និងកម្មកររបស់យើងរាប់សែននាក់"។

ការលើកឡើងរបស់លោក ធ្វើឡើងក្រោយពីលោក វង្សី វិស្សុត បានលើកឡើងថា បើទោះជាគ្មានប្រព័ន្ធអនុក្រោះពន្ធទាំងពីរនេះ ហើយការនាំចេញរបស់កម្ពុជានៅតែកើនឡើង ហើយសេដ្ឋកិច្ចនៅតែរីកលូតលាស់។ លោកថា "យើងសាកស្រមៃមើលប្រសិនបើគ្មានប្រព័ន្ធអនុគ្រោះពន្ធ ថាតើអ្នកវិនិយោគ គែមករកស៊ីនៅស្រុកយើងអត់ ពីព្រោះគេមករកស៊ី គឺដោយសារតែប្រព័ន្ធអនុគ្រោះពន្ធ ដែលធ្វើឲ្យអ្នកវិនិយោគមានផលចំណេញ"។

លោកបន្ដថា ប្រសិនបើគ្មានប្រព័ន្ធអនុគ្រោះពន្ធទេនោះ ហើយទំនិញនាំចេញត្រូវបានគិតពន្ធទៀតនោះ អ្នកវិនិយោគ នឹងពិចារណាលើប្រទេសណាដែលមានប្រព័ន្ធអនុគ្រោះពន្ធ និងប្រាក់ឈ្នួលដែលនៅក្នុងប្រទេសទាំងនោះមានកម្រិតទាបជាងកម្ពុជា ហើយផលប៉ះពាល់ធ្ងន់បំផុត នឹងត្រូវធ្លាក់លើពលរដ្ឋ ជាពិសេសកម្មករ ដែលធ្វើការងារនៅលើវិស័យនេះ។

លោកបន្ដថា "មួយវិញទៀត ខ្ញុំមើលឃើញ ថា ឆ្នាំ២០២៣ ស្ថានភាព នៅ តាម បណ្ដា រោង ចក្រ សហគ្រាសទាំង អស់ មិន ថាស្បែក ជើង សម្លៀកបំពាក់ និងផលិតផល ធ្វើដំណើរទេ គឺយើងឃើញមានការថយ ចុះនៃការបញ្ជាទិញ បញ្ហា នេះ វាបា ន ជះ ផលអវិជ្ជមានដល់បងប្អូនកម្មករ ដែលធ្វើឱ្យពួកគាត់ជួបប្រទះបញ្ហាធ្លាក់ចុះប្រាក់ចំណូលរបស់គាត់ តាមរយៈអី? យើងឃើញ ហើយ រោងចក្រមួយចំនួនមានការបិទទ្វារ ខ្លះទៀត មាន ការ ព្យួរ ការ ងារ ហើយ រោង ចក្រ ខ្លះ ទៀត ទោះបី ជា ធ្វើការធម្មតា ក៏ដោយ ក៏មិ ន បាន ធ្វើការ ពេញលេញទេ ទាំងអស់នេះ វានឹងប៉ះពាល់ ប្រាក់ ចំណូល ដល់ បង ប្អូន កម្មករ"។

បញ្ហាប្រឈមផ្សេង ទៀត ដែលធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះនោះ លោកថា ដោយ សារ កត្តា សង្គ្រាម រវាង រុស្ស៊ី និង អ៊ុយក្រែន និង ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកបញ្ជាទិញពិបាកក្នុង សម្រេច ហើយ បញ្ហាទាំងអស់ បណ្ដា ប្រទេសផ្សេងៗក៏បានជួបប្រទះ ដែរ។

លោកបង្ហាញការព្រួយបារម្ភពីការអត់ការងារធ្វើរបស់កម្មករនាពេលខាងមុខ ដោយសារ កង្វះអ្នកបញ្ជាទិញ ដែលធ្វើរោងចក្រខ្លះប្រឈមនឹងបិទទ្វារផង ដែរ។

លោក ប៉ាវ ស៊ីណា បន្ថែមថា ប្រសិនបើកម្ពុជា បាត់បង់ EBA និង GSP នឹង ធ្វើឱ្យក ម្ពុជា ប្រឈមខ្លាំង ដោយ ធ្វើ ឱ្យ អ្នកវិនិយោគ លើ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែក ជើង ព្រម ទាំង ផលិត ផល ធ្វើដំ ណើរ ងាកចេញពីកម្ពុជា៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram