LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

25/06/2024

ក្រឡាប់រថយន្ដដឹកកម្មករ លើកំណាត់ផ្លូវជាតិលេខ៤ បណ្ដាលឲ្យរងរបួសជាច្រើននាក់

កំពុងស្ពឺ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះមានករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកកម្មករ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលមានកម្មករធ្វើដំណើរលើរថយន្ដសរុបប្រមាណជា ៦០នាក់ បណ្ដាលឲ្យកម្មករកម្មការិនីជាច្រើននាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ត្រង់ចំណុចភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កម្មករកម្មការិនីនៅលើរថយន្ដមួយចំនួនបម្រើការងារនៅរោងចក្រស៊ូភៀល សាប្រ៊ីណា វាយសេវិន១ និង២ ហើយបច្ចុប្បន្នកម្មករកម្មការិនីរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ ដើម្បីសម្រាកព្យាបាល។

មូលហេតុនៃគ្រោះថ្នាក់នេះត្រូវបានសាក្សីបញ្ជាក់ឲ្យដឹងថា ដំបូងឡើយមានរ៉ឺម៉កបើកឆ្លងផ្លូវ ធ្វើឲ្យតៃកុងរថយន្ដដឹកកម្មករចាប់ហ្វ្រាំង និងទៅប៉ះជាមួយរថយន្ដធុនតូចមួយគ្រឿង ដែលបើកបរស្របទិសគ្នា រហូតដល់ក្រឡាប់រថយន្ដតែម្ដង៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram