LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

06/06/2024

សហជីព និងម្ចាស់ម៉ាក នៅតែជាតួអង្គសំខាន់ សម្រាប់ការឃ្លាំមើលការធ្វើពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ៖ សហជីព និងម្ចាស់ម៉ាក នៅតែជាតួអង្គសំខាន់ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមឃ្លាំមើល ការធ្វើពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ ដោយអនុលោមទៅតាមអនុសាសន៍របស់អង្គការ OECD។

នៅថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃទី២ នៃកិច្ចប្រជុំតុមូលនេះ ដែលបានប្រមូលផ្តុំសហគ្រាស (ម្ចាស់ម៉ាក និងក្រុមហ៊ុនផលិត) សហជីព អ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ និងស្បែកជើង ដើម្បីពិនិត្យមើលអនុសាសន៍របស់ OECD ស្តីពីការចូលរួមប្រកបដោយអត្ថន័យជាមួយកម្មករ និងសហជីព ស្តីពីសិទ្ធិការងារនៃដំណើរការច្បាប់អន្ដរជាតិ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងថា "ម្ចាស់ម៉ាក និងសហជីព គឺជាតួអង្គសំខាន់ណាស់ នៅក្នុងទំនាក់ទំនងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ក្រៅពីការបញ្ជាទិញ ពួកគេក៏តម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ពួកគេ ត្រូវគោរពនូវក្រមសីលធម៌របស់ពួកគេ ដូចជា អនុលោមតាមច្បាប់ ដែលរួមមាន បរិស្ថាន ការគោរពសិទ្ធិ អោយស្របទៅតាមបទដ្ឋានការងាររបស់អង្គការ ILO ហើយ សហជីព ជាតួអង្គ តាមដាននិងជម្រុញឲ្យភាគីក្រុមហ៊ុនផ្គត់ផ្គង់អនុវត្តឲ្យបានត្រឹមត្រូវ ដោយអនុលោមភាពច្បាប់"។

លោកបានលើកឡើងថា "ការលើកកម្ពស់កិច្ចសន្ទនាសង្គម គឺជាផ្នែកមួយសំខាន់ណាស់ ដែលធ្វើឲ្យភាគី ម្ចាស់មម៉ាក និងសហជីព កាន់តែមានភាពជឿជាក់គ្នា"។

ភាគីសហជីពសង្កេតឃើញថា ភាគីអ្នកផ្គត់ផ្គង់ មិនបានបំពេញភារកិច្ចក្នុងការអនុវត្ដតាមអនុសាសន៍របស់ OECD នៅឡើយទេ ដោយសិទ្ធិកម្មករត្រូវបានរំលោភបំពាននៅឡើយ ហើយការបំពុលបរិស្ថាន នៅតែស្ថិតក្នុងស្ថានភាពមិនល្អនៅឡើយ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ាវ ស៊ីណា បានលើកឡើងថា "សម្រាប់ខ្ញុំ មើលឃើញថា ភាគីរោងចក្រផ្គត់ផ្គង់ គឺអនុវត្តមិនបានត្រឹមត្រូវតាមតាមគោលការណ៍ណែនាំរបស់ OECD នោះទេ"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram