LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

30/05/2024

សម្ព័ន្ធសហជីពចលនាកម្មករ សូមចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយកអង្គការ ILO

ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្រ្តី ព្រមទាំងសមាជិក សមាជិកានៃសម្ព័ន្ធសហជីពចលនាកម្មករ សូមចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO)។

លោក Graeme Buckley បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ដោយរោគាពាធ។ សូមបញ្ជាក់ថា មុនក្លាយជាទីប្រឹក្សាឧបការីអគ្គនាយក ILO លោក Graeme Buckley ធ្លាប់ជាអតីតនាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។

ការបាត់បង់បុគ្គលឆ្នើមរូបនេះ គឺជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ ដែលបានប្រឹងប្រែងជួយសម្រេចបេសកកម្មរបស់ ILO ក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក Graeme Buckley ផងដែរ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram