LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

07/04/2024

តំណាងថ្នាក់ដឹកនាំមូលដ្ឋាន CUMW ប្រចាំខេត្ដសៀមរាប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រែប្រួលអាកាសធាតុ

សៀមរាប ៖ តំណាងថ្នាក់ដឹកនាំមូលដ្ឋានរបស់សម្ព័ន្ធសហជីពចលនាកម្មករ ប្រចាំខេត្តសៀមរាប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុចំពោះកម្មករ និយោជិតក្នុងវិស័យសំណង់ ហេីយនិងកម្មករ និយោជិតក្នុងវិស័យក្រៅប្រព័ន្ធនាពេលបច្ចុប្បន្ន ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វេីឡេីងក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយអំពីចំណេះដឹង និងផលប៉ះពាល់ទាំងឡាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុជូនដល់ក្រុមសិក្ខាកាម ប្រយោជន៍បង្កេីនសមត្ថភាពរបស់ពួកគេ និងយកទៅផ្សព្វផ្សាយបន្តទៅដល់សមាជិក សមាជិ កា កម្មករ និយោជិតនៅតាមគោលដៅមូលដ្ឋានរបស់គេថែមទៀត ។

ជាពិសេសវគ្គបណ្ដុះបណ្ដាលនេះ ក៏សម្រាប់ដាក់បញ្ចូលក្នុងអនុសញ្ញារួមតែម្តង ដេីម្បីរួមចំណែកក្នុងការចូលរួមទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុនៅតាមគោលដៅ ផងដែរ។

នៅក្នុងវគ្គសិក្ខាសាលានេះដែរខាងតំណាងមជ្ឈមណ្ឌលសាមគ្គីភាព (SC) បានធ្វេីបទបង្ហាញអំពីការប្រឈមនឹងការរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ នឹងឡេីងកំដៅខ្លាំងគឺ មានចំនួន ៤ប្រទេស ក្នុងនោះរួមមានប្រទេសបង់ក្លាដេស ប្រទេសឥណ្ឌា ប្រទេសកម្ពុជា និងប្រទេសវៀតណាម ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram