LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

05/04/2024

ក្រុមហ៊ុន ហបឡុក រិះរកគ្រប់ល្បិចកល ដើម្បីកំទេចសហជីពឯករាជ្យ

ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំនៅក្រុមហ៊ុន ហបឡុក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ត្រូវបានភាគីក្រុមហ៊ុនប្រើគ្រប់ល្បិចកល ដើម្បីកំទេចសហជីព ដែលកម្កល់ប្រយោជន៍កម្មករជាធំមួយនេះចេញពីរោងចក្រ។

ចាប់តាំងពីបោះឆ្នោតបង្កើតសហជីបចលនាកម្មករប្រចាំក្រុមហ៊ុនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន ហបឡុក បានព្យាយាមរិះរកគ្រប់ល្បិចកលអាក្រក់ ដែលមិនអាចទទួលយកបាន ក្នុងគោលបំណងតែមួយគត់ គឺលុបបំបាត់វត្ដមានសហជីពឯករាជ្យមួយនេះ ចេញពីក្រុមហ៊ុនរបស់ខ្លួន។

ថ្នាក់ដឹកនាំសហជីបចលនាកម្មករប្រចាំក្រុមហ៊ុន ហបឡុក រហូតមកដល់ពេលនេះ ដែលមានបញ្ជិកាស្របច្បាប់ទៅហើយនោះ នៅតែបន្ដរងគ្រោះធ្ងន់ធ្ងរពីសកម្មភាព និងកលល្បិចរបស់ភាគីក្រុមហ៊ុន ដែលបាននិងកំពុងប្រើឧបាយកលអាក្រក់ ធ្វើទុក្ខបុកម្នេញគ្រប់រូបភាព និងបង្ហាញឲ្យឃើញនូវទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ជាធរមានរបសលកម្ពុជា។

បើទោះជាទទួលរងនូវការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីភាគីក្រុមហ៊ុនយ៉ាងណាក្ដី ប៉ុន្ដែថ្នាក់ដឹកនាំសហជីបចលនាកម្មករប្រចាំក្រុមហ៊ុនខាងលើនេះ នៅតែមានឆន្ទៈប្ដេជ្ញាតស៊ូ ដើម្បីការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករនិយោជិត ជាពិសេសដើម្បីកែប្រែលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនឲ្យកាន់តែប្រសើរឡើង៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram