LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

12/03/2024

កម្មកររោងចក្រ Y&W នៅតែបន្តធ្វើ កូដ កម្មបិតផ្លូវ២១៧ ក្រោយប្រជុំរកដំណោះស្រាយជាមួយក្រសួងការងារ មិនទទួលបានលទ្ធផលផ្លែផ្គា

ភ្នំពេញ៖ កម្មករនិយោជិត រាប់រយនាក់នៅតែបន្តធ្វើកូដកម្ម និងបិតផ្លូវ២១៧ នៅទល់មុខក្រុមហ៊ុនវ៉ាយ&ដាប់បែលយូ ហ្គាមិន (Y&W) ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវចំការដូងពី២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ការបន្ដធ្វើកូដកម្មនេះ នៅតែបន្ដធ្វើឡើងក្រោយកិច្ចប្រជុំរវាងភាគីក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ និង កម្មករនិយោជិត សហជីពមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត មិនបានលទ្ធផលផ្លែផ្គា ឈានដល់ការបញ្ចប់បញ្ហានៅឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ចប់សកម្មភាពនេះជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋ ទូទៅ។

តាមការបញ្ជាក់របស់ក្រសួងការងារ បានឲ្យដឹងថា វិវាទការងារនៅក្រុមហ៊ុន Y&W ជាករណីក្រុមហ៊ុនបិទទ្វារ ដោយថៅកែបានរត់ចោររោងចក្រ ដែលត្រូវដោះស្រាយទៅតាមផ្លូវច្បាប់ ស្ដីពីការងារ និងតាមច្បាប់ ស្ដីពីការក្ស័យធន៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram