LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

07/03/2024

គ្មានការលើកលែង ចំពោះការរំលោភបំពានលើស្ដ្រីក្នុងពិភពការងារ

ភ្នំពេញ៖ សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ចូលរួមក្នុងយុទ្ធនាការសិទ្ធិនារីអន្ដរជាតិ ០៨មីនា ខួបលើកទី១៣ ក្រោមប្រធានបទ "គ្មានការលើកលែងចំពោះការរំលោភបំពានលើស្ដ្រីក្នុងពិភពការងារ"។

នៅក្នុងសារក្នុងយុទ្ធនាការរបស់សម្ព័ន្ធសហជីពចលនាកម្មករ រួមមាន គ្មានការលើកលែងចំពោះការរើសអើងភេទ អំពើហិង្សា និងការបៀតបៀនផ្លូវភេទលើស្ដ្រីនៅក្នុងពិភពការងារ។

អនុប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកស្រី សាន់ សុផា នៅក្នុងឱកាសចូលរួមក្នុងយុទ្ធនាការសិទ្ធិនារីអន្ដរជាតិ ០៨មីនា បានឲ្យដឹងថា ស្រី្ដនៅតែត្រូវបានរំលោភបំពាន និងការបៀតបៀនផ្លូវភេទនៅក្នុងពិភពការងារ ដោយលោកស្រីសង្កេតឃើញថា ករណីនៃការរំលោភបំពានលើស្រ្តី មានការថយចុះតិចតួច បើធៀបនឹងកាលពី ៥ឆ្នាំមុន។

លោកស្រីបានលើកឡើងថា "ខ្ញុំនៅតែសង្កេតឃើញថា ស្រ្តីនៅតែត្រូវបានរើសអើង ជាពិសេសស្រ្តីមានផ្ទៃពោះ តែងតែត្រូវបានភាគីនិយោជកបញ្ចប់កិច្ចសន្យាការងារ ដោយលើកយកហេតុផលពីការធ្លាក់ចុះនូវផលិតភាពការងារ"។

លោកស្រ្តីបានបន្ដថា ចំពោះកម្មករ កម្មការិនី តាមរយៈកិច្ចសហការរវាងសម្ព័ន្ធសហជីពចលនាកម្មករ និងអង្គការឃែរកម្ពុជា ដោយមានឧបត្ថម្ភពីម្ចាស់ម៉ាកយីហោ Lululemon បានបើកវគ្គបណ្ដុះបណ្ដាល លើប្រធានបទ កិច្ចគាំពារសង្គម ការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសក្នុងនោះក៏មានប្រធានបទសំខាន់មួយទៀត គឺការបៀតបៀនផ្លូវភេទនៅក្នុងពិភពការងារ។

លោកស្រីបន្ថែមថា "ផ្អែកលើវគ្គបណ្ដុះបណ្ដាលលើប្រធានបទខាងលើនេះ យើងអាចនិយាយបានថា ការរំលោភបំពាន និងការបៀតបៀនលើស្ដ្រី មានការថយចុះតិចតួច ពីព្រោះកម្មករកម្មការិនី ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល បានស្វែងយល់ពីយ៉ាងច្បាស់ពីទម្រង់នៃការរើសអើស ការរំលោភបំពាន និងការបៀតបៀនលើស្រ្តីនៅក្នុងពិភពការងារ"។

លោកបន្ថែមទៀតថា បើទោះជាកិច្ចសហការរវាងសម្ព័ន្ធសហជីពចលនាកម្មករ និងអង្គការឃែរកម្ពុជា មានរយៈពេលខ្លី ពោលគឺនៅក្នុងឆ្នាំ២០២៣ ប៉ុន្ដែកម្មករកម្មការិនីជាង ២៥០០នាក់ ពិតជាបានយកចំណេះដឹងរបស់ពួកគាត់ទៅចែករំលែកបន្ដទៅតាមមូលដ្ឋានរបស់ពួកគាត់៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram