LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

26/01/2024

អគ្គលេខាធិការ IndustiALL៖ រោងចក្រ Shun Xin Luggage កំពុងចូលរួមក្នុងការរើសអើងប្រឆាំងសហជីព និងរំលោភលើច្បាប់សហជីពរបស់កម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការ IndustriALL លោក Atle Høie បានឲ្យដឹងថា រោងចក្រ Shun Xin Luggage កំពុងចូលរួមក្នុងការរើសអើងប្រឆាំងសហជីព និងរំលោភលើច្បាប់សហជីពរបស់កម្ពុជា ក្រោយពីបណ្ដេញមេដឹកនាំសហជីពចលនាកម្មករចំនួន ៩រូបចេញពីការងារ។

សហភាព IndustriALL Global Union កំពុងអំពាវនាវឱ្យ Shun Xin Luggage នៅកម្ពុជា ធ្វើយ៉ាងណាត្រូវទទួលយកមេដឹកនាំសហជីពចំនួន ៩រូប ដែលកិច្ចសន្យាមានកាលកំណត់ (FDC) ចូលធ្វើការងារវិញ ដែលត្រូវបានបញ្ឈប់បន្ទាប់ពីបង្កើតសហជីពនៅក្នុងរោងចក្រ។

លោកបានលើកឡើងថា “Shun Xin Luggage កំពុងចូលរួមក្នុងការរើសអើងប្រឆាំងសហជីព និងរំលោភលើច្បាប់សហជីពរបស់កម្ពុជា។ ក្រុមហ៊ុន Shun Xin គួរតែបន្តការចរចាជាមួយសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ហើយធ្វើសកម្មភាពពេញលេញស្របតាមស្តង់ដារការងារជាតិ និងអន្តរជាតិ។ យើង សូម អំពាវនាវ ឲ្យ ក្រុមហ៊ុន Shun Xin ទទួលយកសមាជិក ចូលធ្វើការងារឡើងវិញ ជា បន្ទាន់ នូវ តួនាទី ដើម របស់ ពួកគេ"។

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram