LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

22/01/2024

លោក ប៉ាវ ស៊ីណា ដឹកនាំមន្រ្តីចូលរួមពិធីរំលឹកខួប ២០ឆ្នាំនៃការស្លាប់របស់លោក ជា វិជ្ជា

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចូលរួមប្រារព្ធពិធីបុណ្យរំលឹកខួប ២០ឆ្នាំនៃការបាញ់សម្លាប់លោកគ្រូ ជា វិជ្ជា ដែលជាវរៈជនស្នេហា និងការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត។

លោក ជា វិជ្ជា ត្រូវ បាន ឃាតក បាញ់ សម្លាប់ កាលពី ព្រឹក ថ្ងៃ ទី២២ ខែ មករា ឆ្នាំ២០០៤ នៅ តូប លក់ កាសែត ក្រោយ វត្ត លង្កា ជិត កណ្ដាលក្រុងភ្នំពេញ ប៉ុន្ដែលោក ប៉ាវ ស៊ីណា បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកថា "ថ្ងៃនេះ គំរប់ ២០ ឆ្នាំ នៃការបាត់បង់លោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃ ២២ មករា ២០០៤ ពន្លឺយុត្តិធម៌ហាក់មើលមិនឃើញ"។

រយៈពេល ២០ឆ្នាំ មក នេះ អាជ្ញាធរ មិន បាន នាំ ខ្លួន ឃាតក ពិត ប្រាកដ និង អ្នក បញ្ជា នៅ ពី ក្រោយ ខ្នង យក មក ផ្តន្ទាទោស នោះ ទេ ក្រៅ តែ ពី ឃាតក សិប្បនិម្មិត ពីរ រូប គឺ លោក ប៊ន សំណាង និង សុខ សំអឿន។

មុន ឃាតក បាញ់ សម្លាប់ លោក ជា វិជ្ជា បាន ទទួល សារ ក្នុង ទូរស័ព្ទ ដៃ របស់ លោក គំរាម ផ្ដាច់ ជីវិត នៅ ក្នុង ខែកក្កដា ឆ្នាំ២០០៣ បន្ទាប់ ពី លោក ប្រកាស ឱ្យ សមាជិក សហជីព សេរី កម្មករ ទាំង អស់ គាំទ្រ គណបក្ស សម រង្ស៊ី។

លោក បាន ប្ដឹង ទៅ ប៉ូលិស ព្រហ្មទណ្ឌ រាជធានី ភ្នំពេញ ហើយ ប៉ូលិស បាន ឆ្លើយ ថា មិន ហ៊ាន ចាត់ ការ ទេ ព្រោះ អ្នក គំរាម នោះ ជា មន្ត្រី មាន ឋានៈ ធំ ខ្ពស់ ហើយ មន្ត្រី ប៉ូលិស រូប នោះ បាន ណែនាំ ឱ្យ លោក ជា វិជ្ជា ត្រូវ រក កន្លែង មាន សុវត្ថិភាព។ ទោះ ជា យ៉ាង នេះ ក្ដី លោក ជា វិជ្ជា មិន ព្រម ចាក ចេញ ពី ប្រទេស កម្ពុជា នោះទេ ព្រោះ លោក ចង់ តស៊ូ ដើម្បី ផល ប្រយោជន៍ កម្មករ សិទ្ធិ សេរីភាព និង លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram