LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

20/01/2024

លោក ប៉ាវ ស៊ីណា ៖ វាជារឿងល្អបំផុត ដែលអាស៊ាន អនុម័តលេីសេចក្ដីព្រាង ជុំវិញ អត្ថ ប្រ យោជន៍ នៃ របប សន្តិសុខ សង្គម សម្រាប់ ពលករ ទេសន្តរប្រវេសន៍ ទាំងអស់ នៅក្នុង តំបន់

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធាន សម្ព័ន្ធ សហជីព ចលនា កម្មករ បាន ថ្លែង នៅ ថ្ងៃទី ១៧ ខែមករា ថា វា ជា រឿង មួយ ដ៏ ល្អ បំផុត ដែល រដ្ឋ ជា សមាជិក អាស៊ាន បានអនុម័ត លើ សេចក្តីព្រាង ជុំវិញ អត្ថ ប្រ យោជន៍ នៃ របប សន្តិសុខ សង្គម សម្រាប់ ពលករ ទេសន្តរប្រវេសន៍ ទាំងអស់ នៅក្នុង តំបន់ ដែល បង្ហាញ ពី ការយកចិត្តទុកដាក់រ បស់ តំណាង រដ្ឋាភិបាល នៃ បណ្តា ប្រទេស នៅក្នុង តំបន់ អាស៊ាន ។

លោកថា ប្រសិនបើ មិនមាន ការ រៀបចំ ឱ្យមាន គោលការណ៍ ណែនាំ នេះ ទេ គឺ មានន័យថា ពលករ ដែល ធ្វើការ នៅតាម បណ្តា ប្រទេស ផ្សេងៗ ក្នុង តំបន់ អាស៊ាន ជាពិសេស ពលករ កម្ពុជា តែម្តង គឺ ប្រឈមមុខ នឹង ការបាត់ បង់ សិទ្ធិ និង ផលប្រយោជន៍ ជាច្រើន ។

លោក ប៉ាវ ស៊ីណា ថ្លែងថា ៖ « មានន័យថា ពួកគាត់ ទៅធ្វើ ការ ដោយ មិនមាន ការយកចិត្ត ទុកដាក់ ពី តំណាង រដ្ឋាភិបាល នៃ ប្រទេស នោះទេ ។ ដូចនេះ ការចេញ គោលការណ៍ ណែនាំ នេះ គឺ នឹង ជួយ ទៅដល់ ពលករ ទាំង អស់ មិន ចំពោះតែ ពលករ កម្ពុជា យើង ទេ ពលករ ទាំងឡាយ ណាក៏ដោយ ដែល កំពុង បំពេញ ការ ងារ ក្នុងប្រទេស ដែលជា សមាជិក អាស៊ាន គឺ ទទួលបាន ការយក ចិត្ត ទុកដាក់ ខ្ពស់បំផុត ពី សំណាក់ រដ្ឋាភិបាល នៃ ប្រទេស អាស៊ាន ទាំងនោះ » ។

ការលេីកឡេីងរបស់លោកធ្វេីឡេីង បន្ទាប់ពីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ កម្ពុជា បាន ធ្វើជា ម្ចាស់ផ្ទះ រៀបចំ សិក្ខា សាលា អាស៊ាន ដើម្បី ធ្វើការ ពិគ្រោះ យោបល់ លើក ទី ២ អំពី គោលការណ៍ ណែនាំ អាស៊ាន ស្តីពី ចល័តភាព នៃ អត្ថប្រយោជន៍ របប សន្តិ សុខ សង្គម សម្រាប់ ពលករ ទេសន្តរប្រវេសន៍ កាល ពីថ្ងៃ ទី ១៥ ខែមករា ឆ្នាំ ២០២៤ នៅ ខេត្តសៀមរាប ។

សិក្ខាសាលា ពិគ្រោះ យោបល់ នេះ មាន គោលបំណង ដើម្បី ពិនិត្យ និង ពិភាក្សា លើ សេចក្តី ព្រាង គោលការណ៍ ណែនាំ អា ស៊ាន ស្តីពី ចល័តភាព នៃ អត្ថប្រយោជន៍ របប សន្តិ សុខ សង្គម សម្រាប់ ពលករ ទេសន្តរប្រវេសន៍ និង ឯកភាព លើ សេចក្តីព្រាង ចុង ក្រោយ នៃ គោលការណ៍ ណែនាំ អាស៊ាន សម្រាប់ ការពិគ្រោះ យោបល់ និង ការអនុម័ត ចុងក្រោយ ដោយ គណៈកម្មការ អាស៊ាន លើ ការអនុវត្ត សេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពី ការការពារ និង ការ លើកកម្ពស់ សិទ្ធិ ពលក រ ទេ សន្តរ ប្រវេសន៍ (ACMW) ។

លោក ប៉ាវ ស៊ីណា បាន លើក ឡើង ថា បើសិនជា គ្មាន គោល ការណ៍ ណែនាំ នេះ ទេ ពលករ ទេសន្តរប្រវេសន៍ នឹង ទទួលរង ការរំលោភបំពាន សិទ្ធិ កេងប្រវ័ញ្ច កម្លាំង ពលកម្ម ញើស ឈាម ពួក គាត់ ។ ដូច្នេះ គោលការណ៍ ណែនាំ នេះ ជួយ ទប់ស្កាត់ រាល់ ទម្រង់ ដែលជា ទង្វើ កេងប្រវ័ញ្ច ដល់ កម្លាំង ពលកម្ម ពលករ ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram