LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

19/01/2024

សម្ព័ន្ធសហជីពចលនាកម្មករ បើកកិច្ចប្រជុំវាយតម្លៃ កិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ខ្លួន នៅខេត្ដប៉ៃលិន

ប៉ៃលិន៖ សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះបានបើកកិច្ចប្រជុំវាយតម្លៃនៃកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់ខ្លួន ដែលធ្វើឡើងនៅក្នុងទឹកដីនៃខេត្ដប៉ៃលិន។

សម្ព័ន្ធសហជីពចលនាកម្មករ បានកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់ខ្លួន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ដែលមានថ្នាក់ដឹកនាំថ្នាក់ជាតិ មន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំសហជីពមូលដ្ឋានចូលរួមប្រមាណជាង ២០០នាក់ ដោយកិច្ចប្រជុំប្រព្រឹត្ដទៅដោយរលូន និងទទួលបានជោគជ័យ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកប៉ាវ ស៊ីណា នៅក្នុងកិច្ចប្រជុំវាយតម្លៃនេះ បានវាយតម្លៃខ្ពស់ចំពោះការជោគជ័យនៃការរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់ខ្លួន ជាពិសេសការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្នាក់ជាតិ អាណត្ដិទី៥ ដោយរលូន សេរីភាព និងមានតម្លាភាព បើទោះបីជាមាននូវចំណុចខ្វះខាតមួយចំនួនក្ដី។

សម្ព័ន្ធសហជីព ចលនាកម្មករ គឺជា សហជីពវិជ្ជាជីវៈ ឯករាជ្យមួយ ដែលត្រូវ បានបង្កើតឡើងនៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១០ ។ ហើយ ស្ថាប័នមួយនេះបាន និងកំពុងធ្វើសកម្មភាពយ៉ា ងសកម្មជូនកម្មករ និយោជិតនៅក្នុង វិស័យនានាដូចជា វិស័យកាត់ដេរ ដេរស្បែកជើង កាបូប សំណង់ សេវាកម្ម លោហៈនៅក្នុង ប្រទេសកម្ពុជាចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតមក ។

សម្ព័ន្ធសហជីព ចលនាកម្មករ ឈរលើ គោលការណ៍សំខាន់ ៗ ៣យ៉ាងក្នុងការ បំពេញសកម្មភាពរប ស់ខ្លួន គោលការណ៍ ឯករាជ្យភាព គោលការណ៍ ប្រជាធិបតេយ្យ និងគោលការណ៍ សាមគ្គីភាព ក្នុង គោលបំណងសម្រេច ឲ្យបាននូវបេសកកម្ម ទស្សនវិស័យ គុណតម្លៃ និងការ ផ្តល់សេវាកម្មនៅ ក្នុងនាមជាស្ថាប័ន សហជីពតំណាងបងប្អូនកម្មករ និយោជិតពិតប្រាកដ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram