LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

16/12/2023

សម្ព័ន្ធសហជីពចលនាកម្មករ បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤

ភ្នំពេញ៖ សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកផែនការសកម្មភាព ដែលនឹងត្រូវអនុវត្ដបន្ដ សម្រាប់ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោកបណ្ឌិត សន ជ័យ នៅក្នុងឱកាសអញ្ជើញជាគណៈអធិបតី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាប័នសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ដោយលើកឡើងថា CUMW មិនធ្វើដំណើរថយក្រោយនោះទេ មានតែធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយភាពប្រាកដប្រជា។

លោកបន្ថែមថា CUMW ធ្វើសកម្មភាពរឿងកម្មកររឹងមាំបែបនេះ ស្ថាប័នដៃគូផ្សេងៗត្រូវគិតពិចារណាក្នុងការជួយជ្រោមជ្រែង ដើម្បីបន្តសកម្មភាពតទៅមុខទៀត។ លោកថា CUMW មានយន្តការតម្លាភាព តាមរយៈការបង្ហាញនូវប្រភពចំណូល ការចំណាយដែលមានភាពច្បាស់លាស់ មានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុច្បាស់លាស់ ហើយលោកក៏បានសន្យាដែរថា នឹងជួយ សសសចក ទៅលើរឿងបច្ចេកវិទ្យាថ្មីៗមួយចំនួនដែលជាតម្រូវការចាំបាច់។

លោក វីល្លៀម ខនឃ្លីន ប្រធានអង្គការ SC ប្រចាំនៅម្ពុជា បានឲ្យលើកឡើងថា ក្នុងនាមជា SC ជាចលនាការងារអាមេរិកាំង សូមប្រិសិទ្ធពរជ័យដល់ CUMW ដែលប្រារព្ធកម្មវិធី២ ក្នុងថ្ងៃតែមួយ។ នៅក្នុងនោះដែរលោកបញ្ជាក់ថា SC នៅតែមានទំនាក់ទំនងគ្នាយូរអង្វែងបន្តទៅទៀត ដើម្បីឲ្យស្ថាប័ន CUMW កាន់តែរីកធំធាត់ទៅមុខ។

លោកបន្ដថា CUMW មានការរីកធំធាត់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា សហជីពដែលខ្លាំង គឺតែងតែធ្វើការមានទំនួលខុសត្រូវលើសមាជិករបស់ខ្លួន និងតំណាងឱ្យសមាជិករបស់ខ្លួន ហើយសហជីពមាននិរន្តរភាពយូរអង្វែង គឺទាល់តែមានប្រភពចំណូលតាមរយៈភាគទានដែលច្បាស់លាស់។

លោកបន្ថែមទៀតថា លោកមិនសូវឃើញមានស្ថាប័នណាអាចកៀងគរសមាជិកសមាជិកាមកចូលរួមកម្មវិធីបានច្រើនបែបនេះណាស់ ហើយអង្គការ SC គឺពិតជារីករាយក្នុងការជួយដល់ស្ថាប័ន CUMW ដើម្បីឲ្យស្ថាប័នមួយនេះ កាន់តែរីកចម្រើនទៅមុខ។

លោកស្រី កាន់ សុភ័ក្រ តំណាងអង្គការ CARE បានឲ្យដឹងផងដែរថា ក្នុងរយៈពេលធ្វើការជាមួយ CUMW បានឃើញពីភាពខ្លាំងនៃរបៀបធ្វើការរបស់ស្ថាប័នមួយនេះ ហើយតាមរយៈការអនុវត្ដគម្រោងរួមគ្នា ដែលមានរយៈពេលត្រឹម ១១ខែនៃការអនុវត្តសកម្មភាពរវាងភាគីទាំងពីរ គឺទទួលបានលទ្ធផលលើសពីការរំពឹងទុក ហើយស្ថាប័ន CUMW ពិតជាបានយកចិត្តទុកដាក់ចំពោះស្ត្រីពិតប្រាកដមែន តាមរយៈអ្វីដែលលោកស្រី បានមើលឃើញផ្ទាល់។

លោក សេង សាមឌី តំណាងអង្គការ SOLIDA SWISS បានលើកឡើងថា អង្គការរបស់លោក ធ្វើការស្ទើរតែគ្រប់វិស័យដែរ ប៉ុន្តែពុំមានទីស្នាក់ការនៅស្រុកខ្មែរនោះទេ ហើយលោកសង្ឃឹមថាថ្ងៃខាងមុខ អង្គការរបស់លោក នឹងធ្វើការសហការការងារជាមួយស្ថាប័ន CUMW ដោយក្នុងនោះលោកបញ្ជាក់ថា សហជីពខ្លាំងទៅបាន គឺពឹងផ្អែកទៅលើការចងក្រង ដែលជាចំណុចអាទិភាព។

គួរបញ្ជាក់ថា សម្ព័ន្ធសហជីព ចលនាកម្មករ គឺជា សហជីពវិជ្ជាជីវៈ ឯករាជ្យមួយ ដែលត្រូវ បានបង្កើតឡើងនៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១០ ហើយស្ថាប័នមួយនេះបាន និងកំពុងធ្វើសកម្មភាពយ៉ា ងសកម្មជូនកម្មករ និយោជិតនៅក្នុង វិស័យនានាដូចជា វិស័យកាត់ដេរ ដេរស្បែកជើង កាបូប សំណង់ សេវាកម្ម លោហៈនៅក្នុង ប្រទេសកម្ពុជាចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតមក ។

សម្ព័ន្ធសហជីព ចលនាកម្មករ ឈរលើ គោលការណ៍សំខាន់ ៗ ៣យ៉ាងក្នុងការ បំពេញសកម្មភាពរប ស់ខ្លួន គោលការណ៍ ឯករាជ្យភាព គោលការណ៍ ប្រជាធិបតេយ្យ និងគោលការណ៍ សាមគ្គីភាព ក្នុង គោលបំណងសម្រេច ឲ្យបាននូវបេសកកម្ម ទស្សនវិស័យ គុណតម្លៃ និងការ ផ្តល់សេវាកម្មនៅ ក្នុងនាមជាស្ថាប័ន សហជីពតំណាងបងប្អូនកម្មករ និយោជិតពិតប្រាកដ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram