LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

01/12/2023

សង្គមស៊ីវិល នាំយកញត្ដិទៅកាន់ក្រសួងការងារ ដើម្បីជំរុញឲ្យរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើអនុសញ្ញា C190

ភ្នំពេញ៖ ស្ថាប័នសហជីព និងអង្គការសង្គមស៊ីវិលជាង ៤០ស្ថាប័ន នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះបាននាំយកញត្ដិទៅកាន់ក្រសួងកិច្ចការនារី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបន្ដជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិលេខ ១៩០ (C190) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អនុប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកស្រី សាន់ សុផា នៅក្នុងឱកាសចូលរួមក្នុងការដង្ហែរញត្ដិទៅកាន់ក្រសួងការងារបានឲ្យដឹងថា គោលបំណងនៅថ្ងៃនេះ គឺយើងចង់ឲ្យរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិលេខ ១៩០ ដោយសារតែគេសង្កេតឃើញថា អនុសញ្ញានេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកម្ពស់សិទ្ធិការងារ និងការកាត់បន្ថយអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ ក៏ដូចជាចំណុចសំខាន់ៗជាអាទិភាពជាច្រើនទៀត។

លោកស្រី សាន់ សុផា បានលើកឡើងថា “អនុសញ្ញាលេខ ១៩០ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កម្មករនិយោជិត”។ លោកស្រីបន្ដថា យុទ្ធនាការដាក់ញត្ដិនាថ្ងៃនេះ មានការចូលរួមពីគ្រប់ស្ថាប័ន ហើយសម្រាប់ដំណើរការនៃការដាក់ញ្ញត្ដិ គឺប្រព្រឹត្ដិទៅដោយសន្ដិវិធី និងមិនមានការរំខាន ឬក៏ហាមឃាត់ពីអាជ្ញាធរ ឬសមត្ថកិច្ចនោះឡើយ។

គួរបញ្ជាក់ថា សហជីព និងអង្គការសង្គមស៊ីវិល នៅតែទទួចម្ដងហើយម្ដងទៀត ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិលេខ១៩០ (C190) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយក្នុងនោះលោកស្រី សាន់ សុផា បានបន្ថែមថា “យើងនៅតែទទូច និងបន្ដផ្ញើសារ ក៏ដូចជាការដាក់ញ្ញត្ដិបន្ដទៀត ដើម្បីឲ្យរដ្ឋាភិបាលផ្ដល់សច្ចាប័នលើអនុសញ្ញាមួយនេះ ហើយយើងនៅតែបន្ដធ្វើ រហូតដល់រដ្ឋាភិបាលសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញានេះ”៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram