LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

21/11/2023

នាយករដ្ឋមន្រ្តីកម្ពុជា អរគុណដល់សហជីព ដែលធ្វើការដោយឯករាជ្យ និងមានវិជ្ជាជីវៈ មិនយកកម្មករធ្វើជាឈ្នាន់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន ១៨១០៨នាក់ នៅតាមបណ្ដារោងចក្រ សហគ្រាសចំនួន ១៣ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានសម្ដែងការអរគុណដល់សហជីព ដែលធ្វើការដោយឯករាជ្យ និងមានវិជ្ជាជីវៈ មិនយកកម្មករធ្វើជាឈ្នាន់ ដើម្បីទៅធ្វើរឿងអ្វីមួយ ដែលខុសពីជំនាញរបស់ខ្លួន។

សម្ដេចនាយករដ្ឋមន្រ្តី បានជំរុញឲ្យសហជីព ក៏ដូចជាអង្គការវិជ្ជជីវៈ ធ្វើយ៉ាងណាដើរតួនាទីតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីតំណាងកម្មករកម្មការិនី កុំយកឈ្មោះជាសហជីព ប៉ុន្ដែប្រមូលបងប្អូនកម្មករទៅធ្វើការងារអ្វីផ្សេង ជាពិសេសការងារនយោបាយ “វាអត់ចំណេញ សូមធ្វើការងារតំណាងសិទ្ធិកម្មករកម្មការិនី កុំជ្រកក្រោមរូបភាពនេះ សូមរៀបចំឲ្យត្រូវទៅតាមជំនាញវិជ្ជាជីរៈរបស់ខ្លួន។

សម្ដេចបន្ដថា “សិទ្ធិសេរីភាពរបស់កម្មករកម្មការិនីយើងរាប់ពាន់រាប់ម៉ឺននាក់ ហើយខ្ញុំអរគុណណាស់ដល់សហជីពរបស់យើងទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងដល់កម្មករនិយោជិត បានល្អនៅក្នុងការដោះស្រាយ ឬជាតំណាងនៅក្នុងការចរចាអត្ថប្រយោជន៍ផ្សេងៗដល់សម្រាប់កម្មករដោយសន្ដិវិធី ដែលនេះជាប្រពៃណីដែលយើងត្រូវធ្វើ”។

សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា សម្រាប់ការដោះស្រាយវិវាទផ្សេងៗ សូមធ្វើឲ្យបាន និងមានប្រសិទ្ធភាព ដោយបានបញ្ជាក់ថា យន្ដការដោះស្រាយទី១ គឺការដោះស្រាយវិវាទនៅនឹងកន្លែង យន្ដការក្រសួងសាម៉ី ត្រូវដោះស្រាយឲ្យមានប្រសិទ្ធិភាព ជាពិសេសត្រូវដោះស្រាយឲ្យមានតម្លាភាព និងឆាប់រហ័ស កុំឲ្យរឿងតូចខ្លាយជារឿងធំ អត់រឿងខ្លាយជាមានរឿង៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2023 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram