LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

31/10/2023

សហជីព នៅតែដើរតួរសំខាន់ក្នុងការបន្ដផ្សព្វផ្សាយ ពីអត្ថប្រយោជន៍របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទៅកាន់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងនៅក្នុងវេទិការពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីឱកាស និងកត្តាប្រឈម ផ្នែកពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថា សម្ព័ន្ធសហជីពចលនាកម្មករ នៅតែសហការជាមួយអង្គការ ANSA ក្នុងការបន្ដដើរតួនាទីសំខាន់ក្នុងការបន្ដចុះផ្សព្វផ្សាយចំណេះដឹង ក៏ដូចជាផលប្រយោជន៍ពីកិច្ចព្រមព្រៀងសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតរបស់កម្ពុជា ជាមួយប្រទេសដៃគូ ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា ក្នុងនាមរូបលោកជាប្រធានសហជីព លោកបានរួមចំណែកក្នុងការផ្សព្វផ្សាយ ឲ្យបានទៅដល់កម្មករ និងសហគមន៍ ដើម្បីឲ្យពួកគាត់ឲ្យទទួលបានការយល់ដឹង ពីសារៈនៃកិច្ចព្រមព្រៀងមួយនេះ ។

លោកបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លោកមិនបានរំពឹងថា នឹងទទួលបានផលចំណេញបែបណានោះទេ តែសំខាន់ លោកចង់ជំរុញឲ្យពលរដ្ឋទាំងអស់ បានយល់ដឹង នឹងទទួលបានអ្វីដែលជាផលប្រយោជន៍ សម្រាប់ពួកគាត់ ។

លោកបន្ដថា "នេះគឺជាចំណុចសំខាន់ដែល សហជីពចលនាកម្មករ កំពុងធ្វើ នឹងបន្តជំរុញទៅដល់តំបន់ផ្សេងទៀត បន្ទាប់ពីយើងបានធ្វើសកម្មភាពផ្សព្វផ្សាយរួចរាល់នៅតំបន់ចំនួន៥ មាន ភ្នំពេញ ខេត្តតាកែវ ស្វាយរៀង ព្រៃវែង និងកំពង់ស្ពឺ ក្នុងនោះយើងទទួលបានការចំណាប់អារម្មណពីពួកគាត់ ក្នុងការចង់ចេះចង់ដឹងឲ្យកាន់់ច្បាស់បន្ថែមទៀត ពីកិច្ចព្រមព្រៀងនេះ"។

លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះ នឹងបន្តទៅតាមតំបន់ផ្សេងទៀត រួមចំណែក ក្នុងការផ្សព្វផ្សាយ ទៅដល់សង្គមជាតិទាំងមូល ដើម្បីជាប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋ ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2023 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram