LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

29/09/2023

ពលរដ្ឋរាប់សិបនាក់រាប់សិបនាក់នៅខេត្ដស្វាយរៀង ស្នើ CUMW ឲ្យជួយអន្តរាគមន៍ករណីចាញ់បោកមេខ្យល់ រត់ការចូលធ្វើការរោងចក្រ

ស្វាយរៀង៖ ប្រជាពលរដ្ឋរាប់សិបនាក់ ត្រូវចាញ់បោកមេខ្យល់ អស់ប្រាក់ពី ៧០ ទៅ ១៣០ដុល្លារក្នុងម្នាក់ៗ ជាថ្នូរនឹងការរត់ការជួយឲ្យបានចូលធ្វើការរោងចក្រមួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុង បាវិត ខេត្តស្វាយរៀង។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា "ជួបប្រជាពលរដ្ឋ ជាច្រើននាក់ ដែលត្រូវមេខ្យល់បោកប្រាស់ អស់ទឹកប្រាក់ ចាប់ពី ៧០ ដុល្លារ ដល់ ១៣០ ដុល្លារ ក្នុងម្នាក់ៗ ជាថ្នូរនិងការធានារត់ការចូលធ្វើការងារក្នុងរោងចក្រមួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុង បាវិត ខេត្តស្វាយរៀង" ។

លោក ប៉ាវ ស៊ីណា បានឲ្យដឹងទៀតថា ប៉ុន្តែ ជាក់ស្តែង ពួកគាត់ពុំទទួលបានការងារធ្វើនោះទេ ដោយការសន្យារបស់មេខ្យល់ ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រកពិតប្រាកដមិនឃើញ ទើបពួកគាត់ ស្នើមក សម្ព័ន្ធសហជីពចលនាកម្មករ ឲ្យជួយអន្តរាគមន៍ ។

លោកបន្ដថា "ចំពោះករណី ខាងលើនេះ សម្ព័ន្ធសហជីពចលនាកម្មករ ស្នើអោយ លោកស្នងការនគរបាល ខេត្តស្វាយរៀង ចាត់វិធានការអោយបានមុឺងម៉ាត់ ចំពោះមេខ្យល់ និងបក្ខពួក ដែលបានបោកប្រាស់ពលរដ្ឋ"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram