LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

28/09/2023

លោក ប៉ាវ ស៊ីណា៖ ប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ មិនទាន់អាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករបាននៅឡើយទេ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារ នៅមិនទាន់អាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករនៅឡើយទេ ក្នុងគ្រាដែលគេសង្កេតឃើញថា ទំនិញនៅលើទីផ្សារ នៅតែបន្ដឡើងថ្លៃ។

ការលើកឡើងរបស់លោក ធ្វើឡើងក្រោយពីបញ្ចប់កិច្ចចរចារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដោយជាលទ្ធផលប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤ មានចំនួន ២០៤ដុល្លារ។

Pav Sina said, "For me this wage increase has not yet met the living needs of workers due to the increase in workers' costs. However, we still request some proposals.  In addition, to help reduce the cost of workers as well.

ក្រោយពីបើកកិច្ចចរចាជាបន្ដបន្ទាប់រវាងភាគីពាក់ព័ន្ធរួមមានភាគីនិយោជក ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត និងភាគីរដ្ឋាភិបាល តំណាងឲ្យអ្នកសម្របសម្រួល ជាលទ្ធផលនៃកិច្ចចរចារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២៤ កើនឡើង ៤ដុល្លារ សរុបចំនួន ២០៤ដុល្លារ

តាមរយៈការបោះឆ្នោតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្ដិទី៣ ឆ្នាំទី១ បានបង្ហាញថា តួលេខប្រាក់ឈ្នួលដែលស្នើឡើងដោយភាគីនិយោជក ២០២ដុល្លារទទួលបានសំឡេងឆ្នោត ៤៦លើ ៥១សំឡេង ខណៈតួលេខ ២០៤ដុល្លារមិនទទួលបានសំឡេង និងតួលេខ ២១៣ដុល្លារទទួលបានសំឡេងគាំទ្រចំនួន ៥សំឡេង។

ក្រោយការបោះឆ្នោតទទួលបានសំឡេងគាំទ្រ ៤៦សំឡេង សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ដែលមានចំនួន ២០២ដុល្លារ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ពោលគឺចំនួន ២០៤ដុល្លារ៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram