LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

28/09/2023

ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ មានចំនួន ២០៤ដុល្លារ

ភ្នំពេញ៖ ក្រោយពីបើកកិច្ចចរចាជាបន្ដបន្ទាប់រវាងភាគីពាក់ព័ន្ធរួមមានភាគីនិយោជក ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត និងភាគីរដ្ឋាភិបាល តំណាងឲ្យអ្នកសម្របសម្រួល ជាលទ្ធផលនៃកិច្ចចរចារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២៤ កើនឡើង ៤ដុល្លារ សរុបចំនួន ២០៤ដុល្លារ

តាមរយៈការបោះឆ្នោតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្ដិទី៣ ឆ្នាំទី១ បានបង្ហាញថា តួលេខប្រាក់ឈ្នួលដែលស្នើឡើងដោយភាគីនិយោជក ២០២ដុល្លារទទួលបានសំឡេងឆ្នោត ៤៦លើ ៥១សំឡេង ខណៈតួលេខ ២០៤ដុល្លារមិនទទួលបានសំឡេង និងតួលេខ ២១៣ដុល្លារទទួលបានសំឡេងគាំទ្រចំនួន ៥សំឡេង។

ក្រោយការបោះឆ្នោតទទួលបានសំឡេងគាំទ្រ ៤៦សំឡេង សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ដែលមានចំនួន ២០២ដុល្លារ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ពោលគឺចំនួន ២០៤ដុល្លារ។

ចំពោះប្រាក់ឈ្នួលអប្បរមាឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា មើលឃើញថា នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់កម្មករនិយោជិតនៅឡើយទេ។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា "ចំពោះខ្ញុំ យល់ថា ការដំឡើងប្រាក់ឈ្នួលនេះ នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករនៅឡើយទេ ដោយសារ ការចំណាយរបស់កម្មករ មានការកើនឡើង ។ ទោះជាយ៉ាងណា ភាគីខាងយើងនៅស្នើសុំសំណើមួយចំនួនបន្ថែមទៀត ដើម្បីជាផ្នែកមួយ ជួយកាត់បន្ថយនៅការចំណាយរបស់កម្មករ ផងដែរ"៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram