LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

19/05/2023

លោក ប៉ាវ ស៊ីណា៖ ប្រាក់ឈ្នួលកម្មករនិយោជិតបច្ចុប្បន្ន នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់កម្មករបាននៅឡើយទេ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្ម (CUMW) លោក ប៉ាវ ស៊ីណា បានឲ្យដឹងថាប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរបច្ចុប្បន្ន នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់កម្មករបាននៅឡើយទេ ។

ស្របពេលដែលលើកឡើងពីការដែលប្រាក់ឈ្នួលកម្មករនិយោជិត មិនអាចឆ្លើយតបទៅនឹងការចំណាយ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់កម្មករបាន ប៉ុន្ដែលោកថា ប្រាក់ឈ្នួលកម្មករវិស័យកាត់ដេរនៅកម្ពុជា មានកម្រិតខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា "កម្ពុជា មានយន្តការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ តាមរយៈការចរចារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាស្ថាប័នត្រីភាគី រួមមាន ភាគីក្រសួងការងារ ភាគីនិយោជក និងសហជីព ដោយផ្តោតលើទិន្នន័យលក្ខណៈវិទ្យាសាស្រ្ត បែបសង្គម និងសេដ្ឋកិច្ច"។

ការលើកឡើងខាងលើនេះ មានន័យថា ស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនៅកម្ពុជា មានលក្ខណៈល្អប្រសើរ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដោយកម្ពុជា ឈរនៅលេខរៀងទី៣ បន្ទាប់ពីម៉ាឡេស៊ី និងថៃ ជាមួយនឹងកម្រិតប្រាក់ឈ្នួលអប្បបរមា ១៩៤ដុល្លារក្នុងឆ្នាំ២០២២ និងចំនួន ២០០ដុល្លារក្នុងឆ្នាំ២០២៣នេះ។

នៅក្នុងនោះដែរលោកបានសង្កត់ធ្ងន់ថា បើសិន រាជរដ្ឋាភិបាល អាចទប់ស្កាត់តម្លៃអតិផរណាកុំឲ្យចេះតែឡើងថ្លៃនោះ វានឹងជួយកាត់បន្ថយការចំណាយរបស់កម្មករ ហើយប្រាក់ឈ្នួលរបស់ពួកគាត់ នឹងអាចទប់ទល់នឹងការចំណាយបាន៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram