LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

08/05/2023

សម្ព័ន្ធសហជីពចលនាកម្មករ បើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយនានារបស់ខ្លួន

កំពត៖ សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយគោលបាយនានារបស់ខ្លួន ដែលកំពុងត្រូវបានអនុវត្ដជាប្រចាំ ទៅកាន់ភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នដៃគូ ដើម្បីបង្ហាញឲ្យឃើញពីតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំ ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារកំពត ឌីយ៉ាម៉ង់ ខេត្ដកំពត ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់គឺចង់ឲ្យបុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងស្ថាប័ន ឲ្យបានយល់ដឹងអំពីគោលនយោបាយរបស់ស្ថាប័ន ដែលត្រូវអនុវត្ដ ហើយធានាថា ការអនុត្ដការងាររបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព និងតម្រូវឲ្យបុគ្គលិកទាំងអស់គ្នាចូលរួមអនុវត្ដ ក្នុងការបំពេញតាមការងារគោលនយោបាយ ដែលស្ថាប័នបានតាក់តែងឡើងមក។

គួរបញ្ជាក់ថា សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) គឺជាអង្គការវិជ្ជាជីវៈក្នុងស្រុក មិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ហើយបានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតធ្វើបច្ចុប្បន្នភាពទទួលស្គាល់លេខ ២១២២០០១២១ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្របតាមច្បាប់ស្ដីពីការងារ និងច្បាប់សហជីព៕

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2024 Collective Union of Movement of Workers. CUMW.
km
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram