LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

26/08/2026

កិច្ចប្រជុំចែករំលែកចំណេះដឹងរវាងគណៈកម្មាធិការសម្រុះសម្រួលថ្នាក់ជាតិកម្ពុជា និងឥណ្ឌា នៅការិយាល័យកណ្តាល CUMW

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០២៦​ ចាប់ពីម៉ោង​១០​ រហូតដល់​ម៉ោង​១២​ មានកិច្ចប្រជុំមួយរវាងគណ:កម្មាធិការ​សម្រុះសម្រួល​ថ្នាក់​ជាតិ​កម្ពុជា (NMC Cambodia) និងគណ:កម្មាធិការ​សម្រុះសម្រួល​ថ្នាក់ជាតិ​ ឥណ្ឌា​ (NMC India) នៅការិយាល័យកណ្តាលរបស់សម្ព័ន្ធសហជីពចលនាកម្មករ​ (CUMW) នាទីក្រុងភ្នំពេញ​ ។

សមាសភាព​ចូលរួម​ក្នុងកិច្ចប្រជុំនេះមាន​ តំណាង​NMC Cambodia និងតំណាងNMC India ដេីម្បីធ្វេីការចែករំលែកនូវចំណេះដឹង​ ជំនាញ​វិជ្ជាជីវៈ​ និងផ្លាស់ប្តូរបទពិសោធការងារគ្នាទៅវិញមក។ ហេីយកិច្ចប្រជុំ​នេះមានគោលបំណងសំខាន់ផ្តោតលេីចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

១. ប្រវត្តិ​ការងារក្នុងចលនាសហជីព​ និង​សមិទ្ធផល​សំខាន់​ៗដែលសហជីពបានចូលរួមក្នុងវិស័យការងារដេីម្បីសង្គមជាតិកន្លងមក​ ។
២. បញ្ហាប្រឈម​នានាដែលចលនាសហជីពបាននិងកំពុងតែជួបប្រទះក្នុងវិស័យការងារនាពេលថ្មីៗនេះក្នុងការអនុវត្តអនុសញ្ញារួមនៅក្នុងកម្រិតសហគ្រាសរបស់​ (ACT-CBACambodia)
៣. វឌ្ឍនភាព​ការងារ​នៅ​ក្នុងវិស័យ​ការងារ​របស់ចលនាសហជីពក្នុងការអនុវត្តអនុសញ្ញារួមនៅកម្រិតសហគ្រាសនាពេលបច្ចុប្បន្ន​ និងទៅថ្ងៃអនាគត

កិច្ចប្រជុំ​នេះត្រូវបានបញ្ចប់ដោយជោគជ័យនិងចំណងសាមគ្គីភាពដ៏រឹងមាំរវាងNMCCambodia និងNMC India​នៅវេលា​ម៉ោង១២ថ្ងៃត្រង់​ ។

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2026 Collective Union of Movement of Workers. CUMW.
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram