LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

25/08/2026

បឋម៖ អគ្គិភ័យឆាបឆេះរោងចក្រស្បែកជើង «ស្ត្រង ហាយ» នៅស្រុកបាទី ខេត្តតាកែវ

តាកែវ៖ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១១៖២៥នាទីព្រឹក មានអគ្គិភ័យមួយបានកើតឡើង ដោយឆាបឆេះនៅក្នុង រោងចក្រ «ស្ត្រង ហាយ» ជារោងចក្រផលិតស្បែកជើង ស្ថិតនៅភូមិតានុប ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ តាមបណ្តោយ ផ្លូវជាតិលេខ២ (គីឡូម៉ែត្រលេខ៤៦)។

តាមរបាយការណ៍បឋមពីសមត្ថកិច្ច អគ្គិភ័យបានកើតឡើងនៅវេលាខាងលើ ខណៈមូលហេតុនៃការឆាបឆេះ និងទំហំការខូចខាត មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

ករណីនេះ សមត្ថកិច្ច និងក្រុមពាក់ព័ន្ធកំពុងចាត់វិធានការដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យ ព្រមទាំងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការឆាបឆេះ។

ព័ត៌មានលម្អិត និងតួលេខនៃការខូចខាត ព្រមទាំងថាតើមានមនុស្សរងរបួស ឬបាត់បង់ជីវិតឬយ៉ាងណា នឹងជម្រាបជូនបន្ថែមនៅពេលទទួលបានព័ត៌មានច្បាស់ការពីសមត្ថកិច្ច។

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2026 Collective Union of Movement of Workers. CUMW.
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram