
កំពង់ឆ្នាំង៖ កម្មករសំណង់ប្រមាណជិត ១០០នាក់ ដែលភាគច្រេីនជាអ្នកទេីបតែត្រឡប់មកពីប្រទេសថៃ បានប្រមូលផ្ដុំគ្នាតវ៉ា ករណីថៅកែក្រុមហ៊ុនសាងសង់វារីអគ្គីសនី ដែលស្ថិតនៅក្នុងភូមិពានី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំ មិនបេីកប្រាក់ឈ្នួល អោយរយៈពេលជាង ១ខែ។

ថ្លែងប្រាប់សម្ព័ន្ធសហជីពចលនាកម្មករដោយសុំមិនបញ្ចេញឈ្មោះ ស្រ្តីជាកម្មករសំណង់មួយរូបបានឧ្យដឹងថា កម្មករសំណង់ភាគច្រេីនជាអ្នកនៅខេត្ដឆ្ងាយ ហេីយទេីបតែត្រឡប់មកពៅប្រទេសថៃ ហេីយពួកគាត់ពិតជាត្រូវការថវិកាជាចាំបាច់ ដេីម្បីវិលត្រឡប់ទៅស្រុកកំណេីត ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ។
កម្មករម្នាក់ទៀតបានឧ្យដឹងផងដែរថា ថៅកែបានព្យាយាមពន្យាពេលបេីកប្រាក់ឈ្នួលដល់ពួកគាត់ម្ដងហេីយម្ដងទៀត ដែលធ្វេីឧ្យពួកគាត់ជួបការលំបាក សម្រាប់ការវិលត្រឡប់ទៅស្រុកកំណេីតនារដូវបុណ្យភ្ជុំបិណ្ឌ ។ កម្មកររូបនេះបញ្ជាក់ថា "ពួកយេីងតវ៉ាច្រេីនលេីកហេីយ ប៉ុន្ដែមិនមានដំណោះស្រាយ ឥឡូវរកតែលុយជិះឡានទៅស្រុកជួបជុំគ្រួសារវិញក៏គ្មានដែរ"។