LOGO CUMW

សម្ព័ន្ធសហជីពចលនាកម្មករ

Collective Union of Movement of Workers

25/07/2025

ក្រសួងការងារ ថ្កោលទោសការប្រើប្រាស់អំពើហិង្សាពីសំណាក់ពលរដ្ឋថៃ មកលើពលរដ្ឋស៊ីវិលខ្មែរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានឧ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដានេះ ដែលជាថ្ងៃផ្ទុះអាវុធរវាងកម្ពុជានិងថៃ នៅតាមព្រំដែន ពលរដ្ឋថៃ បានផ្តើមប្រើប្រាស់អំពើហិង្សាមកលើពលករ និងពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងទឹកដីថៃ។ អំពើទាំងនេះ គឺជាអំពើដែលរំលោភច្បាប់យ៉ាងគគ្លើន។

អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានឧ្យដឹងថា "ជាមួយគ្នានេះ ខ្ញុំសូមថ្កោលទោសនៅអំពើហិង្សាមកលើពលរដ្ឋខ្មែរដែលជាជនស៊ីវិល"។

ទន្ទឹមនឹងនេះលោក បានអំពាវនាវ ឱ្យពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់និងសុំវិលមកកាន់កម្ពុជាវិញ ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។

បណ្ដុំព័ត៌មាន

LOGO CUMW
Copyright © 2026 Collective Union of Movement of Workers. CUMW.
linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram