ទីណាមានការគាបសង្កត់លើកម្មករនិយោជិត
ទីនោះមានសម្ព័ន្ធសហជីពចលនាកម្មករ
បេសកកម្ម
សម្ព័ន្ធសហជីពចលនាកម្មករ គឺអង្គការវិជ្ជាជីវៈឯករាជ្យ និងប្រជាធិបតេយ្យ ដែលមានបេសកកម្មដូចខាងក្រោម៖
-ចងក្រងបង្កើតសហជីពនៅតាមបណ្ដារោងចក្រ សហគ្រាសនៅកម្ពុជា
-កសាងសមត្ថភាពតាមរយៈវគ្គបណ្ដុះបណ្ដាលទាំងថ្នាក់ដឹកនាំជាតិ ថ្នាក់មូលដ្ឋាន និងសមាជិក
-ការពារ និងលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករនិយោជិត ផ្អែកលើផ្លូវច្បាប់ និងមិនរកប្រាក់កម្រៃ
-កែលំអលក្ខខណ្ឌការងារនៅកន្លែងធ្វើការ និងបង្កើតទំនាក់ទំនងឧស្សាហកម្មផ្អែកលើកិច្ចសន្ទនាសង្គម តាមរយៈយន្តការត្រីភាគី
-លើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ តាមរយៈការចរចាដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ
-បង្កើតបណ្តាញជាមួយសហជីពជាតិ និងអន្តរជាតិ ដែលមានចក្ខុវិស័យដូចគ្នា
-លើកកម្ពស់ការចរចារួម (CBA) តាមរយៈកិច្ចសន្ទនាទ្វេភាគី សហជីព និង និយោជក
-លើកកម្ពស់សមភាពយេនឌ័រ ដោយផ្តល់ឱកាសដល់ស្ត្រីចូលរួមគ្រប់សកម្មភាព និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅកន្លែងការងារ
-ធ្វើយុទ្ធនាការ តស៊ូមតិ ជម្រុញឲ្យមានការគោរពច្បាប់ជាតិ អន្តរជាតិ និងបទដ្ឋានស្តង់ដារការងារ
ទស្សនវិស័យ
សម្ព័ន្ធសហជីពចលនាកម្មករ ចង់ឃើញកម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនៅកម្ពុជា ទទួលបានលក្ខខណ្ឌការងារល្អប្រសើរ សិទ្ធិការងារត្រូវបានគោរពយ៉ាងពេញលេញ ហើយកម្មករមានជីវភាពរស់នៅសមរម្យ និងមានសេចក្តីថ្លៃថ្នូរ។
គុណតម្លៃ
ការគោរព: កម្មករនិយោជិត ដែលជាសមាជិកសហជីព ត្រូវទទួលបានការគោរពសិទ្ធិ និងសេរីភាពយ៉ាងពេញលេញ។
គណនេយ្យភាព: រាល់សកម្មភាពរបស់សម្ព័ន្ធសហជីពចលនាកម្មករ មានតម្លាភាព និងឆន្ទៈទទួលខុសត្រូវ
អភិបាលកិច្ចៈ ដឹកនាំស្របតាមគោលនយោបាយនានាដែលបានចែង ដែលមានការចូលរួមអនុត្ដន៍ និងពិនិត្យពីស្ថាប័នថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន
ឆន្ទៈ សាមគ្គីភាពរបស់យើង បានជំរុញឲ្យពួកយើង បំពេញបេសកកម្ម ដើម្បីកែលម្អលក្ខណ្ឌការងារ សុខភាព អនាម័យ សុវត្ថិភាព សន្ដិសុខ និងជីវភាពរស់នៅរបស់កម្មករនិយោជិតប្រកបដោយសេចក្ដីថ្លៃថ្នូរ